ចិន​នឹង​កាត់ទោស​អតីត​ប្រធាន​ប៉ូលិស Interpol ពីបទ​ទទួល​សំណូក​

ប៉េកាំង ៖ គណ​បក្សកុម្មុយនិស្ដ​ចិន​បាន​ឲ្យ​ដឹងថា អតីត​ប្រធាន​ប៉ូលិស​អន្តរជាតិ Interpol លោក Meng Hongwei នឹងត្រូវ​កាត់ទោស​នៅក្នុង​ប្រទេស​របស់ខ្លួន​ពីបទ​ទទួល​សំណូក​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC កាលពី​យប់មិញ​។​

​យោងតាម​ក្រុម​ឃ្លាំមើល​របស់​គណៈកម្មាធិកា​រ​កណ្តាល​អធិការកិច្ច​វិន័យ (CCDI) បានឱ្យដឹងថា​លោក Meng ក៏ត្រូវ​បាន​បណ្ដេញ​ពី​គណបក្ស និង​ដក​តួនាទី​ក្នុង​រដ្ឋាភិបាល ទាំងអស់​ផងដែរ​។ ការបាត់​ខ្លួន​របស់លោក Meng កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​អន្តរជាតិ​។​