បំពាក់គ្រឿងឥស្សរិយយសនិងមេដាយការងារ ជូនមន្រ្តីរាជការរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញៈ ដើម្បីជាការលើកទឹកចិត្ត ដល់មន្រ្តី រាជការ ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំបំរើការងារជូនប្រជាពលរដ្ឋ និង បំពេញ ភារកិច្ចជូនរដ្ឋបាលរាជធានីភ្នំពេញបានយ៉ាងល្អក្នុងពេលកន្លងមក  អភិបាលនៃគណអភិបាល រាជធានីភ្នំពេញ បានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីស្នើសុំការប្រោសព្រះរាជទាន ពីអង្គព្រះមហាក្សត្រ ព្រះរាជទាននូវគ្រឿងឥស្សរិយយស និងមេដាយការងារ ជូនមន្រ្តីរាជការ នៃរដ្ឋបាលរាជធានីភ្នំពេញ ចំនួន៣៥៦រូប។

តបតាមការស្នើសុំរបស់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាក្សត្រ បានសម្រេចប្រោសព្រះរាជទាន នូវ គ្រឿង ឥស្សរិយយស និង មេដាយការងារជូនមន្រ្តីរាជការ នៃរដ្ឋបាលរាជធានីភ្នំពេញ មានដូចខាងក្រោមះ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា ចំនួនមួយរូប ថ្នាក់ សេនា ចំនួន១៧រូប គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់  អស្សឬទ្ធិ ចំនួន៨០រូប និងមេដាយការងារជាច្រើនរូបទៀត។

សូមបញ្ជាក់ថា ពិធីបំពាក់គ្រឿងឥស្សរិយយសនិងមេដាយការងារនេះ បាននិងកំពុងប្រារពធ្វើនៅក្នុងសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែ មីនាឆ្នាំ ២០១៩នេះ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង មន្រ្តីក្រុមប្រឹក្សារាជធានីជាច្រើនរូបទៀត៕